អានតួអត្ថបទ
បទសម្ភាស

លោក គឹម សន្តិភាព៖ រដ្ឋាភិបាលដាច់ខាតមិនបន្ធូរ​ដៃ​ចាត់ការ​​ជនមើលងាយស្ថានការណ៍​កូវីដ​១៩​​ទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

តួលេខ​បឋម​ចុង​ក្រោយ​​នៃ​ការ​អនុវត្ត​​​វិធានការ​បង្ការ​ការ​ឆ្ល​ងជំងឺកូវីដ១៩ ​រយៈ​ពេល​១៤ថ្ងៃ ចាប់តាំង​ពីថ្ងៃ​ទី២៩​កក្កដា​មក​​ សមត្ថកិច្ច​​បាន​ឃាត់ខ្លួន​ជន​​ដែល​ល្មើស​សរុប​ជិត​ ២០.០០០នាក់​ ​ដោយ​ក្នុង​​នោះ ៥១នាក់​ត្រូវ​បាន​បញ្ចូន​ទៅ​តុលាការ និង​​ពិន័យ​ជា​​ទឹកប្រាក់​សរុ​ប​​​​​ជាង​ ​៥​.៦០០លានរៀល។ ​ជន​ដែលបញ្ជូន​ទៅ​តុលាការ​នោះ កំពុង​ត្រូវ​បាន​​អនុវត្ត​​និតិវិធី​​​យ៉ាង​ម៉ត់ចត់​ដើម្បី​បញ្ចៀស​ការ​ឆ្លង​ចូល​ទៅ​​ក្នុង​សាលា​ដំបូង។ លោក គឹម សន្តិភាព រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មការអន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឹកូវីដ១៩ បាន​​គូសបញ្ជាក់​នៅ​ក្នុងនាទីភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង នា​ថ្ងៃទី​​១៥​​សីហា​​នេះ​​ថា​ ដ្បិត​​​ករណី​ឆ្លង​កូវីដ១៩​​​ចុង​ក្រោយនេះ​ហាក់​ថមថយ​បន្តិច​មែន តែ​​រដ្ឋាភិបាល​នៅ​តែ​​មិន​បន្ធូរបន្ថយ​ដៃ​​ចាត់ការ​ជន​ណា​ដែល​​មើល​ងាយ​ស្ថានការណ៍​នោះ​​ទេ។

លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឹកូវីដ-១៩ បា
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឹកូវីដ-១៩ បា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ