អានតួអត្ថបទ
បទសម្ភាស

លោក ឃួង ស្រេង៖ អ្នកជំងឺកូវីដ-១៩ ពី៤០០ទៅ៥០០នាក់ ត្រូវបានអនុញ្ញាតឲ្យព្យាបាលតាមផ្ទះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នកជំងឺកូវីដ-១៩​ ដែលមាន​ស្ថានភាព​ស្រាល ​ប្រមាណពី៤០០​ ទៅ៥០០នាក់​ នៅរាជធានី​ភ្នំពេញ​ ត្រូវបាន​លើកទឹកចិត្ត​ឲ្យសម្រាក​ព្យាបាល​នៅតាមផ្ទះ​ ដោយត្រូវគោរព​តាមលក្ខខណ្ឌ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ (SOP)​របស់ក្រសួង​សុខាភិបាល។​ នេះបើតាម ​លោក ឃួង ស្រេង ​អភិបាលរាជធានីភ្នំពេញ​។ លោកអភិបាលរាជធានី​បន្តថា ​បន្ទាប់ពី​បញ្ចប់​ការចាក់វ៉ាក់សាំង​នៅថ្ងៃទី៨​ ខែកក្កដា​នេះទៅ ​អាជ្ញាធរ​រាជធានី​តាមរយៈខណ្ឌ​ទាំង១៤ ​នឹងបន្តអប់រំ​ ណែនាំ​ប្រជាពលរដ្ឋ​ជាបន្តទៀត ​ព្រមទាំងព្រមានថា ​នឹងចាត់វិធានការ​យ៉ាងតឹងរឹង​ និងមិនលើកលែង​ចំពោះបុគ្គលណា ​ដែលប្រព្រឹត្តល្មើសច្បាប់​ អំឡុងពេលនៃ ​ការប្រយុទ្ធប្រ​ឆាំងនឹងការ​ឆ្លងរាលដាល​នៃជំងឺ​កូវីដ-១៩​ នៅក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ​។  

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ © internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ