អានតួអត្ថបទ
បទសម្ភាស

លោកហុក គឹមចេង៖ក្នុងចំណោមអ្នកជំងឺកូវីដទាំងអស់ គឺកម្រិតធ្ងន់មាន៥% មធ្យម១៥% និងកម្រិតស្រាលមាន៨០%

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ​ គឺ​លោកវេជ្ជបណ្ឌិត​ហុក គឹមចេង ​ដែល​ជា​អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា​។ នៅ​ថ្ងៃ​អង្គារ​នេះ ​ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ជិត​១ពាន់​នាក់​បន្ថែម​ទៀត​ដែល​កើន​ឡើង​ជាង​កាល​ពី​ថ្ងៃចន្ទ​ និង​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។ ចំពោះ​បញ្ហានេះ​ លោក​វេជ្ជបណ្ឌិត​ហុក គឹមចេង ​បាន​គូស​បញ្ជាក់​ថា ​ការ​រក​ឃើញ​ចំនួន​អ្នក​ឆ្លង​កើន​ច្រើន​បែប​នេះ ​គឺ​ដោយសារ​តែ​ប្រើប្រាស់​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស ​ហើយ​បន្ទាប់​មក​យក​ទៅ​បន្ត​ធ្វើ​តេស្ត​នៅ​ក្នុង​មន្ទីរពិសោធន៍​តាម​ក្រោយ​។ បើ​តាម​លោក​ហុក គឹមចេង ​អ្នក​ឆ្លង​ថ្មី​ភាគច្រើន​ គឺ​ស្ថិត​នៅ​ក្នុង​តំបន់​ក្រហម​។ សរុប​ជា​រួម​មក​វិញ​ លោក​ហុក គឹមចេង ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ចំណោម​អ្នក​ជំងឺ​កូវីដ១៩​ទាំង​អស់​ដែល​កំពុង​សម្រាក​ព្យាបាល ​គឺ​កម្រិត​ធ្ងន់​មាន​ប្រមាណ​ពី​៣​ទៅ​៥%​ កម្រិត​មធ្យម​១៥% ​និង​កម្រិត​ស្រាល​ប្រមាណ​ជាង​៨០%​។

លោកវេជ្ជបណ្ឌិតហុក គឹមចេង ដែលជាអគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាលកម្ពុជា
លោកវេជ្ជបណ្ឌិតហុក គឹមចេង ដែលជាអគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាលកម្ពុជា © RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ