អានតួអត្ថបទ
បទសម្ភាស

លោក ថេង សាវឿន៖ អាជ្ញាធរគួរបន្ថែមផ្សារចល័តដើម្បីទិញបន្លែពីកសិករដែលនៅចាល់ ហើយលក់ទៅឲ្យអ្នកទីក្រុង

ចុះផ្សាយ​នៅ​ថ្ងៃ៖

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ បានចេញ​សេចក្តី​ថ្លែង​ការណ៍រួមមួយ​នៅថ្ងៃទី១ឧសភានេះ ​អំពាវនាវ​ឲ្យ​មាន​ការ​លើក​កម្ពស់​សិទ្ធិ​កសិករ ដោយ​ផ្តល់​ដំណោះ​ស្រាយ​លើ​បញ្ហា និង​មុខ​របរ។ ការ​អំពាវនាវ​ដែល​ធ្វើ​ឡើង​ចំ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ ក៏​រំលេច​ផង​ដែរ​ពី​បញ្ហា​ចំពោះ​មុខ​របស់​កសិករ​ដែល​ដាំ​បន្លែ​តែខ្វះ​ទី​ផ្សារ ខណៈ​មាន​ការ​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ។ លោក ថេង សាវឿន ប្រធាន​សមាគម​នេះ លើក​ឡើង​ថា អាជ្ញាធរ​គួរ​បន្ថែម​ផ្សារ​ចល័ត ដើម្បី​ជួយ​ទិញ​បន្លែ​ពី​កសិករ​ដែល​នៅ​ចាល់ និង​កាត់​បន្ថយ​ការ​ចំណាយ​របស់​អ្នក​ទីក្រុង​ដែល​ចំណាយ​ខ្ពស់លើ​ការ​ទិញបន្លែផ្លែឈើ ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​នេះ​។

លោក ថេង សាវឿន ​ប្រធាន​​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ​(CCFC)​។
លោក ថេង សាវឿន ​ប្រធាន​​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ​(CCFC)​។ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ