លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគាំទ្រនៅពេលខាងមុខ
ចុះផ្សាយនៅថ្ងៃ៖
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោកណុប វី ដែលជានាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា «ខេមបូចា»។ នៅរាត្រីនេះ លោកណុប វី បានចូលមករៀបរាប់ពីយុទ្ធនាការរយៈពេល២សប្តាហ៍ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា និង បានឆ្លើយតបទៅនឹងការលើកឡើងរបស់គណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជាដែលទាមទារឱ្យមានការជំរុញឱ្យអ្នកសារព័ត៌មានគោរពវិជ្ជាជីវៈ និងក្រុមសីលធម៌ និងជៀសវាងការប្រព្រឹត្តល្មើសច្បាប់ដែលនាំឱ្យមានទោសទណ្ឌ។ ជាមួយគ្នានេះ លោកណុប វី ក៏បានអះអាងដែរថា ស្ថាប័នព័ត៌មាន ឬអ្នកសារព័ត៌មានណាដែលមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគាំទ្រជាមិខខាននាពេលខាងមុខ។