អានតួអត្ថបទ
បទសម្ភាស

លោក ហេង សួរ៖អំឡុងពេលបិទខ្ទប់នេះមានកម្មករនិយោជិតខ្ទង់១.២លាននាក់ត្រូវជាប់គាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្មករ-និយោជិត ​ប្រហែល​១.២លាន​នាក់​ត្រូវបាន​ជាប់គាំង​មិនអាចទៅធ្វើការបាន​ អំឡុងពេល​នៃការ​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ ក្នុង​នោះ​មានកម្មកររោងចក្រជាង៤០ម៉ឺននាក់​ត្រូវបានប៉ះពាល់។ នេះបើតាម​អ្នកនាំពាក្យ​ក្រសួងការងារ។ ក្នុងនាទីភ្ញៀវប្រចាំថ្ងៃនៅ​រាត្រីនេះ លោក ហេង សួរ បាន​គូសបញ្ជាក់ថា កម្មករ​ដែល​ត្រូវជាប់គាំង​គឺមិនមានប្រាក់ឈ្នួលទេ តែថៅកែ-នយោជក ​នឹង​ផ្តល់ជូន​ប្រាក់​ឧបត្ថម្ភ​ក្នុង​កម្រិតណាមួយ ពីលើជំនួសរបស់​រដ្ឋាភិបាល។ ចំណែក​ ការ​ចាក់​វ៉ាសាំង​វិញ គឺមានកម្មករ​ជិត​១០​ម៉ឺននាក់​បាន​ចាក់ដូសទី១ ខណៈដូសទី២នឹងធ្វើទ្រង់ទ្រាយធំ​នៅថ្ងៃទី២៨​មេសា។

លោក ហេង សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ
លោក ហេង សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ © RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ