អានតួអត្ថបទ
បទសម្ភាស

កញ្ញា រិទ្ធី លំអរពេជ្រ៖ ការអបអរពិធីចូលឆ្នាំខ្មែរនៅផ្ទះ ជាការរួមចំណែកកាត់បន្ថយការឆ្លងជំងឺកូវីដ១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​ថ្ងៃ​នេះ គឺ​កញ្ញា រិទ្ធី លំអរពេជ្រ ស្ថាបនិក​កម្មវិធី​បុណ្យ​ភូមិ​។ កម្មវិធី​បុណ្យ​ភូមិ​​ដែល​កំពុង​ផ្សាយ​តាមបណ្ដាញ​សង្គម​​ ​ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។ កញ្ញា រិទ្ធី លំអរពេជ្រ បាន​គូស​បញ្ជាក់​ថា ការ​រៀបចំ​ធ្វើ​បុណ្យ​ភូមិ​ក្នុង​​ទម្រង់​ឌីជីថល​នា​ពេល​នេះ ធ្វើ​ឡើង​ក្នុង​គោលដៅ​​រក្សា​ស្មារតី​បុណ្យ​ភូមិ ក៏​ដូច​ជា​​ផ្ដល់​កម្មវិធី​កម្សាន្ត​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ផ្ទះ​មិន​បាន​ចេញ​ទៅ​ក្រៅ​។ សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​នឹង​ឈាន​ចូល​មក​ដល់​នេះ កញ្ញា រិទ្ធី លំអរពេជ្រ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​សម្រាក​នៅ​ផ្ទះ។ ការ​សម្រាក​នៅ​ផ្ទះ ដែល​កញ្ញា​បញ្ជាក់​ថា ជា​​ការ​រួម​ចំណែកដ៏​សំខាន់​ក្នុង​ការ​​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​សហគមន៍​។

កញ្ញា រិទ្ធី លំអរពេជ្រ ស្ថាបនិកកម្មវិធីបុណ្យភូមិ
កញ្ញា រិទ្ធី លំអរពេជ្រ ស្ថាបនិកកម្មវិធីបុណ្យភូមិ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ