អានតួអត្ថបទ
បទសម្ភាស

លោករស់ សុវាចា៖បុគ្គលិកអប់រំ លោកគ្រូ និងអ្នកគ្រូជិត១៧ម៉ឺននាក់បានចុះឈ្មោះចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្តនៅទូទាំងប្រទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ លោករស់ សុវាចា ដែលជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា លោករស់ សុវាចា បានអះអាងថា គិតដល់ពេលនេះ បុគ្គលិកអប់រំ លោកគ្រូ និងអ្នកគ្រូចំនួនប្រមាណជាង១៦ម៉ឺន៨ពាន់នាក់ហើយ នៅទូទាំងប្រទេសកម្ពុជា ដែលបានចុះ​ឈ្មោះ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដោយ​ស្ម័គ្រ​ចិត្ត​។ បើតាមលោករស់ សុវាចាដដែល ក្នុងចំណោមរាជធានី​ខេត្តទាំង២៥នៅក្នុងប្រទេសកម្ពុជា គឺរាជធានីភ្នំពេញមានការចុះ​ឈ្មោះ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់បុគ្គលិកអប់រំ លោកគ្រូ និងអ្នកគ្រូច្រើនជាងគេ។

លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា
លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ