អានតួអត្ថបទ
បទសម្ភាស

លោក កាំង តុងងី៖ មិនមានសមាជិកសមាគមណាមួយ បានរឹបអូសទ្រព្យបញ្ចាំ ឬប្តឹងអតិថិជនទៅតុលាការទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ កាំង តុងងី ​អ្នកនាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ​ឲ្យដឹងថា​សមាគម​ មិនបាន​ឈរអោបដៃ​មើលទេ​ នៅពេលដែល​ឃើញអតិថិជន​រងផលប៉ះពាល់​ដោយសារ​វិបត្តិ​នៃជំងឺកូវីដ-១៩​។​ ការឆ្លើយតបនេះ ​ធ្វើឡើង​ក្រោយអង្គការ​សង្គមស៊ីវិល​ជាង១០០​ បានចេញសេចក្តី​ថ្លែងការណ៍​រួមមួយ​ នៅថ្ងៃចន្ទ​នេះ ដោយ​ស្នើសុំ​ទៅរដ្ឋាភិបាល​ ដាក់ចេញនូវ​វិធានការ​ណែនាំដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​និងធនាគារ​ទាំងអស់​នៅកម្ពុជា ​ដើម្បីផ្អាក​ការបង់ប្រាក់​កម្ចី ​និងការប្រាក់​បង្គរ​ទាំងអស់​ សម្រាប់​រយៈពេលយ៉ាងតិច​ ៣ខែ។​ លោក​ កាំង តុងងី ​បញ្ជាក់ថា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ បានរៀបចំ​ឥណទាន​ឡើងវិញ​ដល់អតិថិជន​ប្រមាណជា​៣០ម៉ឺនគ្រួសារ​ ដោយមាន​ទឹកប្រាក់ជាង​ ១ ៤០០​លានដុល្លារ។​ លោកថា​អំឡុងពេល​នៃវិបត្តិកូវីដ-១៩នេះ ​មិនមាន​សមាជិក​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណាមួយ​រឹបអូស​ទ្រព្យបញ្ចាំ​របស់អតិថិជន​ ឬប្តឹងអតិថិជន​ឡើងតុលាការ​ឡើយ​។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ