អានតួអត្ថបទ
បទសម្ភាស

លោកហ្វា សាលី៖ក្រសួងសុខាភិបាលគួរពន្លឿនការចាក់វ៉ាក់សាំងដល់កម្មកររោងចក្រ និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅសប្តាហ៍ក្រោយនេះ​ កម្ពុជា​នឹងទទួលបាន​វ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩​ Sinovac​ដែលទិញ​ពីចិន​ចំនួន១លាន​៥០ម៉ឺនដូស​ ខណៈ​វ៉ាក់សាំង​ sinopharm​ដែលជាជំនួយចិន​ចំនួន៤០ម៉ឺនដូស​នឹងមកដល់​នៅខែក្រោយ។​ ចំពោះបញ្ហានេះ​ លោក​ហ្វា សាលី ​ប្រធានសម្ព័ន្ធ​សហជីពជាតិ​ បានស្នើរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សុខាភិបាល​ និង​ក្រសួងការងារ​ឱ្យជួយពន្លឿន​ការងារ​ចាក់វ៉ាក់សាំង​ដល់កម្មករ​និយោជិត​ក្នុងវិស័យ​កាត់ដេរ​ និងនៅក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ផ្សេងទៀត​។ ​បើតាម​លោក​ហ្វា សាលី ​ពួកគេ​ទាំងនេះ ​គឺជា​អ្នកដែល​ប្រឈមខ្លាំង​នឹងហានិភ័យឆ្លង​ជំងឺ​កូវីដ១៩​។ បន្ថែមលើនេះ ​ប្រធានសហជីព​រូបនេះ ​ក៏បាន​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្អាកការប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ផងដែរ​ ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​បន្ថែមនៃ​ជំងឺកូវីដ១៩​នៅកម្ពុជា​។

លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​
លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​ RFI-សំណព្វ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ