អានតួអត្ថបទ
បទសម្ភាស

លោកអ៊ូ ច័ន្ទរ័ត្ន៖គណបក្សថ្មីកែទម្រង់កម្ពុជានឹងផ្អាកសកម្មភាពភ្លាម បើសិនអតីតគណបក្សសង្រ្គោះជាតិរស់ឡើងវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​ថ្មី​កែទម្រង់​កម្ពុជា​បាន​ចុះ​បញ្ជី​ជាផ្លូវការ​ហើយ​នៅ​ក្រសួង​មហាផ្ទៃ​នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ​។ ​លោក​អ៊ូ ច័ន្ទរ័ត្ន​ អតីត​អ្នក​តំណាងរាស្រ្ត​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ ជា​ស្ថានិក​គណបក្ស​នយោបាយ​ថ្មី​នេះ ​បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ជា​ថ្មី​ថា ​គណបក្ស​កែ​ទម្រង់​កម្ពុជា​មិន​ប្រជែង​ជាមួយ​អតីតបក្ស​ប្រឆាំង​ឡើយ​។ ​មិន​តែ​ប៉ុណ្ណោះ ​លោក​ថែម​ទាំង​គូស​បញ្ជាក់​ថា ​គណបក្ស​នេះ​នៅ​តែ​រក្សា​ជំហរ​ទទួល​យក​លោក​កឹម សុខា​ ឬ​លោកសម រង្ស៊ី​ មក​ដឹកនាំ​គណបក្ស ​ប្រសិន​បើ​ពួកគេ​ទទួល​បាន​សិទ្ធិធ្វើ​នយោបាយ​ឡើងវិញ​ ហើយ​ចង់​មក​ដឹកនាំ​នោះ​។ ​ផ្ទុយទៅវិញ ​បើសិន​ជាអតីត​គណបក្ស​សង្រ្គោះជាតិ​អាច​រស់ឡើងវិញ​នៅ​ថ្ងៃណា​មួយ​នោះ ​គឺ​គណបក្ស​កែទម្រង់កម្ពុជា ​នឹង​ផ្អាក​សកម្មភាព​នយោបាយ​របស់​ខ្លួន​ភា្លម​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ
លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ