អានតួអត្ថបទ
បទសម្ភាស

ទុយ រស្មី៖ សៀវភៅ“ឥន្ទធនូកណ្តាលភ្លៀង” នឹងចូលរួមចំណែកច្រើនក្នុងការលើកកម្ពស់ការយល់ដឹងពីអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

រឿងរ៉ាវ​ពិត​របស់​សមាជិក​នៃ​អង្គការ​សហគមន៍​ឥន្ទធនូ​កម្ពុជា​(រ៉ក់) ​ត្រូវ​បាន​រៀបរៀង​ជា​សៀវភៅ​ត្លុក​ ក្រោម​ចំណង​ជើង​ថា​ ឥន្ទធនូ​កណ្តាល​ភ្លៀង​។ ទុយ រស្មី ​ជំនួយការ​ផ្នែក​ទំនាក់ទំនង​នៃ​សហគមន៍​ឥន្ទធនូ​កម្ពុជា ​បាន​ថ្លែង​ថា​សៀវភៅ​នេះ​នឹង​ចូលរួម​ចំណែក​ច្រើន​ក្នុង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​ពី​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​ ហើយ​នៅ​ពេល​សង្គម​បាន​យល់​ដឹង​ពី​ភាព​ចម្រុះ​នៃ​ក្តី​ស្រឡាញ់ និងមានច្បាប់ការពារ ​នោះ​ការ​រើសអើង​នឹង​ត្រូវ​កាត់​បន្ថយ​។ បើ​តាម​សហគមន៍​ឥន្ទធនូ​កម្ពុជា​ ថវិកា​ដែល​ទទួល​បាន​ពី​ការ​ចូលរួម​វិភាគទាន​ពី​ការ​ជាវ​សៀវភៅ​ត្លុក​នេះ​ នឹង​យក​មក​ប្រើប្រាស់​សម្រាប់​ត្រៀម​ជា​កញ្ចប់​គាំទ្រ​ ដើម្បី​ឆ្លើយ​តប​នឹ​ងស្ថានភាព​បន្ទាន់​របស់​សមាជិក​សហគមន៍​ឥន្ទធនូ​កម្ពុជា​ ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ១៩​។ 

កញ្ញា ទុយ រស្មី ជំនួយការផ្នែកទំនាក់ទំនងនៃសហគមន៍ឥន្ទធនូកម្ពុជា
កញ្ញា ទុយ រស្មី ជំនួយការផ្នែកទំនាក់ទំនងនៃសហគមន៍ឥន្ទធនូកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ