អានតួអត្ថបទ
បទសម្ភាស

លោក ឃួង ស្រេង៖ យើងពុំទាន់អាចទាយទុកមុនបានទេ ទាក់ទងទៅនឹងការបិទភ្នំពេញបណ្តោះអាសន្ន

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ឈាន​ទៅ​រក​ការគ្រប់គ្រង​ទីតាំង​ចំនួន​ជាង​៤០​កន្លែង​ ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការ​ឆ្លង​មេរោគ​កូវីដ១៩​ បន្ទាប់​ពី​មាន​ការព្រួយបារម្ភ​ពី​សភាពការណ៍​នេះ ​កាលពីម្សិលមិញ​។ ​លោក​ ឃួង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានីភ្នំពេញ ​បាន​ថ្លែងថា​ សាលា​រាជធានីភ្នំពេញ ​នឹង​បើក​កិច្ច​ប្រជុំ​មួយ​ជាមួយ​ក្រសួង​សុខាភិបាល​ទាក់ទង​ទៅនឹង​ការគ្រប់គ្រង​ទីតាំង​ចំនួន​៤៧​ ដែល​បានរកឃើញ​ថា ​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការឆ្លង​កូវីដ១៩។​ តាម​លោកអភិបាល ​ការ​បិទ​ភ្នំពេញ​បណ្តោះ​អាសន្ន​ នៅ​មិនអាច​និយាយ​មុន​បាន​ទេ ​ខណៈ​ដែល​ទីតាំង​សង្ស័យ​នៅ​សល់​ប្រមាណ​ពី​២​ទៅ​៣​ទីតាំង​ទៀត​ប៉ុណ្ណោះ​។

លោក​ឃួង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​
លោក​ឃួង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ @រដ្ឋបាលរាជធានីភ្នំពេញ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ