អានតួអត្ថបទ
បទសម្ភាស

លោកជិន ម៉ាលីន៖យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនឹងបំបាត់ចោលការសម្របសម្រួលក្រៅផ្លូវការផ្សេងៗនៅកម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​យុត្តិធម៌​កម្ពុជា​កំពុង​រៀបចំ​ឱ្យ​មាន​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ដែល​ជា​ផ្នែក​មួយ​នៅ​ក្នុង​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ និង​កាត់​បន្ថយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​។ ​លោក​ជិន ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា​បាន​លើក​ឡើង​នៅ​ក្នុង​នាទី​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ​ថា ​យន្តការ​នេះ ​កំពុង​ត្រូវ​បាន​ពិភាក្សា ​និង​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ហើយ​គ្រោង​នឹង​បញ្ចប់​ការ​រៀបចំ​ជា​បឋម​នៅ​ខែ​មីនា​ខាង​មុខ​នេះ។​ បើ​តាម​លោក​ជិន ម៉ាលីន​ យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​នេះ ​នឹង​ជួយ​លុប​បំបាត់​ចោល​នូវ​រាល់​ការ​សម្រប​សម្រួល​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​ផ្សេងៗ​ដែល​កំពុង​តែ​មាន​នា​ពេល​បច្ចុប្បន្ន​នេះ។​

លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ