អានតួអត្ថបទ
បទសម្ភាស

លោក ហង្ស និស្ស័យ៖ ការបង្កើតគេហទំព័របណ្ណសារនឹងជួយសម្រួលដល់គ្រួសារជនរងគ្រោះក្នុងការស្វែងរកព័ត៌មានពីសាច់ញាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ ​បាន​បើក​សម្ពោធ​គេហទំព័រ​បណ្ណសារ​ដ៏​ធំ​ជាងគេ​បំផុត​របស់​ប្រព័ន្ធ​ពន្ធនាគារ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ក្រោម​កិច្ច​សហការ​រវាង​ក្រសួង​វប្បធម៌​កម្ពុជា ​និង​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​។ ​លោក ​ហង្ស និស្ស័យ ​នាយក​គ្រប់គ្រង​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​ថ្លែង​ថា ​ការ​បង្កើត​ឲ្យមាន​ជា​គេហទំព័រ​បណ្ណសារ​នេះឡើង ​គឺ​មាន​សារៈសំខាន់​ណាស់។ ​​តាមរយៈ​គេហទំព័រ​នេះ ​អ្នក​សិក្សា​ស្រាវជ្រាវ ​និង​សាច់ញាតិ​ជន​រងគ្រោះ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​សាច់ញាតិ​  ​ចៀសវាង​ការ​ថតចម្លង​ដោយ​ប្រើប្រាស់​ដៃ​ដោយ​ផ្ទាល់ ​ដោយសារ​ឯកសារ​ប្រវត្តិសាស្រ្ត​មាន​សភាព​ពុកផុយ​។

លោក ហង្ស និស្ស័យ នាយកគ្រប់គ្រងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
លោក ហង្ស និស្ស័យ នាយកគ្រប់គ្រងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ