អានតួអត្ថបទ
បទសម្ភាស

លោកស្រីមួរ សុខហួរ៖មក ឬមិនមកកម្ពុជា នឹងឃើញច្បាស់ទាំងអស់គ្នានៅចុងសប្តាហ៍នេះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាម​គម្រោង​ ថ្ងៃ​ទី​១៥​ ខែ​មករា​នេះ​ គឺ​ជា​ថ្ងៃ​កំណត់​វិល​ចូល​ស្រុក​ខ្មែរ​វិញ​របស់​ក្រុម​មន្រ្តី​ជាន់ខ្ពស់​នៃ​អតីត​បក្ស​សង្រ្គោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោកស្រី​មួរ សុខហួរ​។ លោកស្រី​មួរ សុខហួរ ​អនុប្រធាន​អតីត​បក្ស​ប្រឆាំង​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ពី​អាមេរិក​មក​ថា​ ក្រុម​មន្រ្តី​ជាន់ខ្ពស់​នៃ​អតីត​បក្ស​សង្រ្គោះជាតិ​បាន​ត្រៀម​ខ្លួន​រួចរាល់​អស់​ហើយ​ ដើម្បី​ឡើង​យន្តហោះ​មក​កម្ពុជា​ដោយ​ឆ្លង​កាត់​ប្រទេស​សិង្ហបុរី​។ លោកស្រី​មួរ សុខហួរ ​បាន​គូស​បញ្ជាក់​ថា​ ក្រុម​មន្រ្តី​ជាន់​ខ្ពស់​អតីត​បក្ស​ប្រឆាំង​នឹង​មក​ដល់​កម្ពុជា​នា​ល្ងាច​ថ្ងៃ​ទី​១៧​ ខែ​មករា​ និង​អះអាង​ថា​ គម្រោង​នេះ​មិន​ប្រែប្រួល​ឡើយ​ព្រោះ​អតីត​បក្ស​សង្រ្គោះជាតិ​មិន​យក​រឿង​នេះ​មក​លេង​សើច​ ឬ​ភូតភរ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ​។

លោកស្រីមួរ សុខហួរ អនុប្រធានអតីតបក្សសង្រ្គោះជាតិ
លោកស្រីមួរ សុខហួរ អនុប្រធានអតីតបក្សសង្រ្គោះជាតិ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ