អានតួអត្ថបទ
បទសម្ភាស

លោក កែវ វណ្ណថន៖ ជនបរទេសខុសច្បាប់ជិត៨០០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា នៅឆ្នាំ២០២០

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាយកឧត្តមសេនីយ៍​ កែវ វណ្ណថន ​អគ្គនាយករង​ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​ថ្លែង​ថា​ ជន​បរទេស​ជា​ច្រើន​សញ្ជាតិ​ ដែល​សមត្ថកិច្ច​ធ្វើ​ការ​បណ្តេញ​ចេញ​ពី​កម្ពុជា​នោះ​ គឺ​ភាគច្រើន​ជា​ជនបរទេស​ ដែល​មិន​មាន​លិខិត​ឆ្លងដែន​ ការ​ស្នាក់​នៅ​លើស​ទិដ្ឋាការ​កំណត់​ ជនបរទេស​ដែល​លួច​ឆ្លងដែន​ និង​ជន​ប្រទេស​ដែល​គ្មាន​ប្រាក់​ចិញ្ចឹម​ជីវិត​។ តាម​លោក​ កែវ វណ្ណថន ​ជន​បរទេស​ដែល​ប្រព្រឹត្ត​បទល្មើស​ច្រើន​ជាង​គេ​គឺ​ជនជាតិ​ចិន​ ដោយ​ពួកគេ​ត្រូវ​តែ​ទទួល​ទោស​ពី​តុលាការ​កម្ពុជា​សិន​ មុន​នឹង​បញ្ជូន​មក​ផ្នែក​អន្តោប្រវេសន៍​ ដើម្បី​ធ្វើការ​បណ្តេញ​ចេញ​។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន្ត
នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន្ត © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ