អានតួអត្ថបទ
បទសម្ភាស

លោក វេង សាខុន៖ ដោយ​សារ​កូវីដ១៩ ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​របស់​កម្ពុជា​មាន​ការ​កើនឡើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​នាំ​ចេញ​អង្កររបស់​កម្ពុជា ក្នុង​ឆ្នាំ២០២០ មាន​បរិមាណ​ជាង​ ៦៩​ម៉ឺនតោន កើន​ឡើង​ជាង ១១% ធៀបទៅ​នឹង​ឆ្នាំ២០១៩ ខណៈ​ការ​នាំ​ចេញ​ស្រូវ​បាន​ជិត ​៣​លាន​តោន សរុប​ជា​ទឹកប្រាក់​ជិត ​១៣០០​លាន​ដុល្លារ។ នេះ​បើ​តាម​ក្រសួង​កសិកម្ម។ ជាមួយ​គ្នា​នោះ ក៏​មាន​ការ​នាំ​ចេញ​ ដំឡូងមី មាន​ទឹក​ប្រាក់​ជាង ១១០០​លាន​ដុល្លារ តាម​ពី​ក្រោយ​ដោយ ស្វាយ​ចន្ទី ដែល​តម្លៃ​សរុប​ជិត ​៥០០​លាន​ដុល្លារ​ទៀត។ បើ​សរុបទៅ តម្លៃ​ផលិត​ផល​ដំណាំ​ដែល​នាំ​ចេញ​របស់​កម្ពុជា​ គឺ​មាន​ជាង ៤,៤៩ពាន់​លាន​ដុល្លារ។ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម គូស​បញ្ជាក់​ថា កំណើន​នៃ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​នៅ​ឆ្នាំ២០២០ គឺដោយសារ​ពិភពលោក​ជួប​​វិបត្តិ​កូវីដ១៩។ 

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន និងសហការី
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន និងសហការី © @Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ