អានតួអត្ថបទ
បទសម្ភាស

លោក ច្រឹក សុខនីម´៖ ការអនុគ្រោះពន្ធប្រថាប់ត្រា គឺជាកាតាលីករជម្រុញឲ្យមានការទិញលក់កាន់តែច្រើន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ការ​ជ្រើសរើស​ប្រធាន​ដឹកនាំ​អាណត្តិ​ថ្មី​របស់​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ កាល​ពី​ម្សិលមិញ​ លោក​ ច្រឹក សុខនីម ​ដែល​ជា​ប្រធាន​ចាស់​ បាន​ជាប់​ឆ្នោត​ជា​ថ្មី​ម្តង​ទៀត​បន្ត​ដឹកនាំ​សមាគម​នេះ​។ នៅ​ក្នុង​អាណត្តិ​២​ឆ្នាំ​ជា​បន្ត​នេះ​ លោក​ ច្រឹក សុខនីម ​បាន​ដាក់​ចេញ​នូវ​ផែនការ​អត្ថិភាព​គោល​ចំនួន​៧​ និង​សកម្មភាព​ចំនួន​១១​ ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បន្ថែម​ទៀត​ នូវ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ខណៈ​សមាគម​នេះ​ ជំនះ​បាន​វិបត្តិ​នានា​ ដែល​បណ្តាល​មក​ពី​ឥទ្ធិពល​នៃ​កូវីដ១៩​។ ជាមួយ​គ្នា​នេះ​ លោក​ ច្រឹក សុខនីម ​បាន​បញ្ជាក់​ថា​ ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​នឹង​នៅ​តែ​មាន​ភាព​រស់​រវើក​ ខណៈ​ដែល​មាន​ការ​អនុគ្រោះ​ពន្ធ​ប្រថាប់​ត្រា​ពី​រដ្ឋាភិបាល​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​ សម្រាប់​លំនៅដ្ឋាន​ ដែល​មាន​តម្លៃ​ស្មើ​ ឬ​ក្រោម​៧​ម៉ឺន​ដុល្លារ​។

លោក ច្រឹក សុខនីម ​អគ្គនាយក​ក្រុមហ៊ុន ​Century 21 Mekong ​ជា​ក្រុមហ៊ុន​ធ្វើ​ការងារ​ជំនាញ​ខាង​អចលន​ទ្រព្យ​នៅ​ប្រទេស​កម្ពុជា​
លោក ច្រឹក សុខនីម ​អគ្គនាយក​ក្រុមហ៊ុន ​Century 21 Mekong ​ជា​ក្រុមហ៊ុន​ធ្វើ​ការងារ​ជំនាញ​ខាង​អចលន​ទ្រព្យ​នៅ​ប្រទេស​កម្ពុជា​ © RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ