អានតួអត្ថបទ
បទសម្ភាស

នាយឧត្តមសេនីយ៍ ជា សុគន្ធា៖ «សំណុំរឿងដែលប្តឹងមកហ្វេសប៊ុកសម្តេចក្រឡាហោមភាគច្រើនរឿងសន្តិសុខ និងទំនាស់ដីធ្លី»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុករបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានចេញរបាយការណ៍មួយប្រចាំខែតុលា ដោយក្នុងនោះមានសំណុំរឿងចំនួន៣៣ ត្រូវបានដោះស្រាយរួច និង១៨៧សំណុំរឿងទៀតកំពុងដោះស្រាយ។ នាយឧត្តមសេនីយ៍ ជា សុគន្ធា ប្រធានក្រុមការងារតាមដាន និងដោះស្រាយមតិ យោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក លោក ស ខេង បញ្ជាក់ថា សំណុំរឿងដែលមហាជនប្តឹងមកហ្វេសប៊ុកលោកឧបនាយករដ្ឋមន្ត្រី ស ខេង គឺភាគច្រើនជារឿងសន្តិសុខ សណ្តាប់ធ្លាប់សាធារណៈ និងរឿងទំនាស់ដីធ្លី។ ដោយឡែកករណីរំលោភបំពានរបស់អាជ្ញាធរមូលដ្ឋានទៅលើប្រជាពលរដ្ឋក៏មានដែរ តែមិនច្រើនទេ។

នាយឧត្តមសេនីយ៍ ជា សុគន្ធា ប្រធានក្រុមការងារតាមដាន និងដោះស្រាយមតិ យោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក លោក ស ខេង
នាយឧត្តមសេនីយ៍ ជា សុគន្ធា ប្រធានក្រុមការងារតាមដាន និងដោះស្រាយមតិ យោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក លោក ស ខេង © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ