អានតួអត្ថបទ
បទសម្ភាស

លោក ឃុន សុខា៖ ស្ថានភាពទឹកជំនន់បានធូស្រាល ប្រជាពលរដ្ឋមួយចំនួនបានវិលទៅគេហដ្ឋានរបស់ខ្លួនបណ្តើៗហើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិតត្រឹមថ្ងៃទី ​២៤ តុលា ​ម្សិលមិញនេះ ​គ្រោះទឹកជំនន់នៅកម្ពុជា​បានធ្វើអោយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ ១៣ម៉ឺន​គ្រួសារ​ ស្មើនឹង​ជាង​ ៥៤ម៉ឺន​នាក់​នៅក្នុង​២០​រាជធានី​-​ខេត្ត។​ គ្រោះទឹកជំនន់​ ដែល​ក៏បាន​បណ្តាល​អោយមនុស្ស​៤០នាក់​ស្លាប់ ​ក្នុងនោះ​ខេត្តបន្ទាយមានជ័យ​ស្លាប់ច្រើនជាងគេ ​គឺ ​២៣នាក់​។ យ៉ាងណាក្តី ​លោក ឃុន សុខា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ ដែល​ជា​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ ​នៅរាត្រីនេះ ​បានថ្លែងថា​ គិតត្រឹម​ល្ងាចថ្ងៃទី​ ២៥​ តុលានេះ ​ស្ថានភាព​ទឹកជំនន់​នៅខេត្តមួយចំនួន​បានធូស្រាល​ឡើងវិញ​ហើយ ​ហើយ​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ជម្លៀស​មួយចំនួន ​ក៏បាន​វិលត្រឡប់​ទៅគេហដ្ឋាន​របស់ខ្លួន​វិញខ្លះៗ​ហើយ​ដែរ​។ ​បើតាម​លោក ឃុន សុខា ​គ្រោះទឹកជំនន់​បានធូរស្រាល ​អាជ្ញាធរ​កំពុង​គិតគូរ​ពីការស្តា​ឡើងវិញ​ ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ ​និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​ជាដើម​។

លោក ឃុន សុខា អ្នកនាំពាក្យគណកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ
លោក ឃុន សុខា អ្នកនាំពាក្យគណកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ