អានតួអត្ថបទ
បទសម្ភាស

លោក ផល វ៉ាន់ឌី៖ សមាគមចូលរួម និងគាំទ្រអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលក្នុងគ្រាដ៏លំបាកដោយទឹកជំនន់នេះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ក្នុង​ពិធី​សំណេះសំណាល ​និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​ កាល​ពី​ថ្ងៃ​ម្សិលមិញ​ បាន​ធ្វើ​ការ​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ និង​ធនាគារ​មាន​ការ​យោគយល់​ ដល់​ប្រជាពលរដ្ឋ​ជា​កូន​បំណុល​ ដែល​កំពុង​រងគ្រោះ​ដោយ​ទឹក​ជំនន់​ តែ​លោក​មិន​ការពារ​អ្នក​ដែល​ជឿ​តាម​ការ​ញុះញង់​ណា​មួយ​មិន​ឲ្យ​សង​បំណុល​ ឬ​ការ​បំផុស​បំផុល​ឲ្យ​ទៅ​ដក​លុយ​ពី​ធនាគារ​នោះ​ទេ​។ លោក​ ផល វ៉ាន់ឌី ​នាយក​ប្រតិបត្តិ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ថ្លែងថា​ ជំហរ​របស់​សមាគម​គឺ​ចូលរួម​ និង​គាំទ្រ​ជានិច្ច​នូវ​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​ នៅ​ក្នុង​កាលៈទេសៈ​ ដែល​ប្រជាជន​កំពុង​ជួប​ប្រទះ​ការ​លំបាក​ដោយ​ទឹក​ជំនន់​នា​ពេល​នេះ​។ 

លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ