អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​មិនមាន​ការ​ថមថយ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

របាយការណ៍​របស់គណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក​បង្ហាញនៅថ្ងៃពុធ ទី​០៧ ខែកុម្ភៈនេះថា ករណី​គ្រោះថ្នាក់ចរាចរណ៍ពេញ​ ១ឆ្នាំ២០២៣ ​នៅតែមានការកើនឡើង​។ បើធៀបនឹងឆ្នាំ ​២០២២ គឺកើនឡើង ​១១%។​ តាមរបាយការណ៍ឆ្នាំ​២០២៣ គ្រោះថ្នាក់ចរាចរណ៍បាន​កើតឡើងជាង ​៣ ៣០០លើក ​ក្នុងនោះ៥៥% គ្រោះថ្នាក់​ពេលយប់ ​ហើយបណ្តាលឲ្យស្លាប់ ​១ ៥៩០នាក់​ ក្នុងនោះ៨០% ​អ្នកជិះម៉ូតូ ​និងរបួសជាង ​៤ ៥០០នាក់។ មូលហេតុ​ចម្បងនៃគ្រោះថ្នាក់​ចរាចរណ៍ឆ្នាំ២០២៣ ​គឺការបើកបរលើស​ល្បឿន ៤១% និង​មិនគោរពសិទ្ធិអ្នក​ដទៃ ២២%។ ចំណែកបើកបរ​ដោយស្ថានភាពស្រវឹង​មានតែ ៣% ប៉ុណ្ណោះ។​ ចំណុចចុងក្រោយមួយនេះ​បង្កជាចំងល់ពី​អ្នកពាក់ព័ន្ធនានា។​ តើអ្វីទៅជាមូលហេតុ​ពិតប្រាកដដែលធ្វើ​ឲ្យមាន​គ្រោះថ្នាក់ចរាចរណ៍​មិនថមថយ និងថា​តើភាគីពាក់ព័ន្ធ​មានដំណោះស្រាយ​យ៉ាងណាខ្លះ​?

គ្រោះថ្នាក់ចរាចរណ៍ (រូបតំណាង)
គ្រោះថ្នាក់ចរាចរណ៍ (រូបតំណាង) © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ