អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកឃ្លាំមើល៖ ការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចមិនត្រូវប្រើហិង្សា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមកងកម្លាំងសមត្ថកិច្ចខេត្តសៀមរាប នៅយប់ថ្ងៃទី៣១មករា ២០២៤ បានឃាត់ខ្លួនជនសង្ស័យពីររូប នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រួចបើករត់គេច។ ក្រោយការឃាត់ខ្លួនជនសង្ស័យទាំងពីររូបនោះ រីដេអូតាមបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញឲ្យឃើញពីការវាយដំហិង្សារវាងកម្លាំងសមត្ថកិច្ច និងជនសង្ស័យ។ សម្រាប់អ្នកឃ្លាំមើល នេះជារូបភាពពិបាកទទួលយក និងធ្វើឲ្យប្រជាពលរដ្ឋខ្លាចរអាចំពោះកម្លាំងសមត្ថកិច្ច។ បើតាមអ្នកឃ្លាំមើល ការឃាត់ជនសង្ស័យណាមួយ នគរបាលគួរតែធ្វើឡើងដោយសន្តិវិធី បញ្ចៀសរូបភាពហិង្សា។

ជនសង្ស័យទាំងពីររូប ដែលសមត្ថកិច្ចឃាត់ខ្លួន
ជនសង្ស័យទាំងពីររូប ដែលសមត្ថកិច្ចឃាត់ខ្លួន © សៀមរាបប៉ុស្តិ៍
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ