អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកជំនាញ៖ ត្រូវអនុវត្តអនុសាសន៍នាយករដ្ឋមន្ត្រីឲ្យមានប្រសិទ្ធភាពទើបអាចបន្ថយគ្រោះថ្នាក់ចរាចរណ៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទោះជាគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីចុងសប្តាហ៍កន្លងទៅនៅភ្នំពេញ បណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់បានកន្លងផុតទៅក្តី តែប្រមុខរដ្ឋាភិបាល​កម្ពុជានៅតែបន្តរំលឹកឲ្យអាជ្ញាធរបង្កើនការរឹតបន្តឹងការអនុវត្តន៍ច្បាប់។ ​នៅក្នុងពិធីបិទ​សន្និបាតក្រសួងព័ត៌មាននៅល្ងាចថ្ងៃអង្គារ ទី២៣ មករា លោក ហ៊ុន ម៉ាណែត ​បានបញ្ជាទៅមេប៉ូលីសជាតិឲ្យពិនិត្យមើលឡើងវិញពីការអនុវត្តន៍ច្បាប់ចរាចរណ៍ ព្រមទាំងរកដំណោះស្រាយផ្សេងៗដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ​សម្រាប់អ្នកជំនាញ គេត្រូវអនុវត្តអនុសាសន៍នាយករដ្ឋមន្ត្រីឲ្យមានប្រសិទ្ធភាព​ទើបអាចបន្ថយគ្រោះថ្នាក់​ចរាចរណ៍បាន។

ទីតាំងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់កាលពីថ្ងៃសៅរ៍ទី ២០ មករា ២០២៤
ទីតាំងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់កាលពីថ្ងៃសៅរ៍ទី ២០ មករា ២០២៤ © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ