អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការដាក់បញ្ចូលនយោបាយឈ្នះឈ្នះទៅក្នុងកម្មវិធីអប់រំមានអត្ថន័យយ៉ាងណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បន្តជំរុញឲ្យដាក់បញ្ចូលនយោបាយឈ្នះឈ្នះទៅក្នុងកម្មវិធីសិក្សា
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បន្តជំរុញឲ្យដាក់បញ្ចូលនយោបាយឈ្នះឈ្នះទៅក្នុងកម្មវិធីសិក្សា © សេង បារាំង
ផ្សាយពាណិជ្ជកម្ម

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បន្តជំរុញឲ្យដាក់បញ្ចូលនយោបាយឈ្នះឈ្នះទៅក្នុងកម្មវិធីសិក្សាដើម្បីឲ្យសិស្សានុសិស្សស្វែងយល់ពីប្រវត្តិសាស្រ្ត និងធ្វើការស្រាវជ្រាវជាដើម។ ក្រៅពីនេះ លោកក៏បានស្នើឲ្យសាងសង់វិមានឈ្នះឈ្នះបន្ថែមទៀតនៅតាមតំបន់សំខាន់ៗផងដែរ។ ការលើកដូចនេះរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុងពិធីអបអរសាទរការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងខួប៥ឆាំ្ននៃការកសាង វិមានឈ្នះឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ។ សម្រាប់អ្នកឃ្លំាមើលខ្លះបានគាំទ្រការដាក់បញ្ចូលនយោបាយឈ្នះឈ្នះទៅក្នុងកម្មវិធីសិក្សា ប៉ុន្តែអ្នកខ្លះទៀតថា ការដាក់បញ្ចូលនេះ មិនមែនជាប្រវត្តិសាស្រ្តទេ តែជានយោបាយរបស់គណបក្សប្រជាជនសុទ្ធសាធ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ