អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការអនុវត្តសិទ្ធិអំណាចរបស់មន្ត្រីក្រោមថ្នាក់ជាតិ ក្នុងអាណត្តិនេះ មានប្រសិទ្ធភាពខ្ពស់ជាងមុន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី០៦វិច្ឆិកានេះ បានរំលឹកឡើងវិញអំពីការអនុវត្តសិទ្ធិអំណាចរបស់មន្ត្រីថ្នាក់ក្រោមជាតិ ដោយកុំមើលបំណាំចាំការចង្អុលពីថ្នាក់លើ។ លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា មន្ត្រីថ្នាក់ក្រោមជាតិត្រូវខិតខំរួមគ្នាដោះស្រាយបញ្ហានៅតាមមូលដ្ឋានខ្លួន ដោយកុំចាំរហូតពលរដ្ឋ ដាក់ញត្តិធ្វើបាតុកម្មដល់ក្រសួងស្ថាប័នថ្នាក់ជាតិ ឬ ដល់លោកជានាយករដ្ឋមន្ត្រី។ តាមលោក ហ៊ុន ម៉ាណែត មន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបានផ្តល់សិទ្ធិអំណាចក្នុងការសម្រេចលើការងារទាំងឡាយ ដែលជាគោលនយោបាយវិមជ្ឈការនិងសហវិមជ្ឈការដាក់ឱ្យអនុវត្តជាង១០ឆ្នាំមកហើយ។ តើការអនុវត្តសិទ្ធិអំណាចថ្នាក់ក្រោមជាតិនឹងកាន់តែមានប្រសិទ្ធភាពក្នុងអាណត្តិនេះ?

តើការអនុវត្តសិទ្ធិអំណាចរបស់មន្ត្រីក្រោមថ្នាក់ជាតិ ក្នុងអាណត្តិនេះ មានប្រសិទ្ធភាពខ្ពស់ជាងមុន?
តើការអនុវត្តសិទ្ធិអំណាចរបស់មន្ត្រីក្រោមថ្នាក់ជាតិ ក្នុងអាណត្តិនេះ មានប្រសិទ្ធភាពខ្ពស់ជាងមុន? © RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ