អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើរដ្ឋាភិបាលអាចបិទហ្វេសប៊ុកក្នុងប្រទេសកម្ពុជាទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ព្រមាន​បិទ​កម្មវិធី​ហ្វេសប៊ុក​ចេញ​ពី​ប្រទេស​កម្ពុជា​ ប្រសិន​បើ​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​ បន្ត​ឌឺដង​ផ្លែផ្កា ​មក​លោក​ជុំវិញ​រណី​ក្រុមហ៊ុន​ហ្វេសប៊ុក​ផ្អាក​ដំណើរការ​ផេក​ផ្លូវការ​របស់​លោក​រយៈ​ពេល​៦ខែ ​និង​ជុំវិញ​ការ​ដែល​លោក​សម្រេច​លុប​គណនី​ផ្ទាល់​ខ្លួន​ចោល។​ នៅ​ទន្ទឹម​នឹង​នេះ ​លោក​នាយករដ្ឋមន្ត្រី​ ក៏​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ងាក​មក​បង្កើត​កម្មវិធី​ទូរស័ព្ទ​ផ្សេង​វិញ​ដូច​ជា​ Telegram ​និង​TikTok ​ដើម្បី​ទទួល​បាន​ព័ត៌មាន​នានា​ពី​លោក​ ខណៈ​បច្ចុប្បន្ន​លោក​នាយករដ្ឋមន្ត្រី​ក៏​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាំង​ពីរ​នេះ​ផង​ដែរ។​ ជុំវិញ​រឿង​នេះ ​អ្នក​វិភាគ​ព្រួយបាម្ភ​ថា ​ពលរដ្ឋ​ និង​អ្នក​នយោបាយ​នានា​ខាត​បង់​ទាំង​អស់​គ្នា​ ប្រសិន​បើ​លោក​នាយករដ្ឋមន្ត្រី​មិន​ពិចារណា​ឱ្យ​បាន​វែងឆ្ងាយ។​

Daily Cambodia Event
Daily Cambodia Event © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ