អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើករណីលោក ថេង សាវឿន អាចពាក់ព័ន្ធគម្រោងបដិវត្តន៍កសិករដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ​លោក​ ខៀវ សុភ័គ ​បាន​អះអាង​ថា​ ការ​ចាប់​ខ្លួន​លោក​ ថេង សាវឿន​ និង​សហការី​២រូប​ផ្សេង​ទៀត​ ដោយ​សង្ស័យ​ថា​ ជាប់​ទាក់ទិន​នឹង​ផែនការ​ធ្វើ​បដិវត្តន៍​កសិករ​ ក្រោយ​សមត្ថកិច្ច​រក​ឃើញ​ឯកសារ​មួយ​ចំនួន​ក្នុង​កុំព្យូទ័រ​របស់​លោក​បាន​បង្ហាញ​ពី​ខ្លឹមសារ​បដិវត្តន៍​ និង​ផ្អែក​តាម​ការ​សារភាព​អំឡុង​ពេល​នីតិវិធី​សាកសួរ​ដោយ​សមត្ថកិច្ច​នៃ​ស្នងការ​ខេត្ត​រតនៈគិរី។​ ក៏​ប៉ុន្តែ​អ្នក​វិភាគ​ចាត់​ទុក​ថា​ ពាក្យ​បដិវត្តន៍​នេះ​មិនមែន​ស្ថិត​ក្នុង​ន័យ​បង្ក​ភាព​វឹកវរ​ដល់​សង្គម​ជាតិ។​ ប៉ុន្តែ​ជា​ការ​ផ្លាស់​ប្តូរ​ និង​កែ​ប្រែ​ពី​ផល​អវិជ្ជមាន​មក​ជា​វិជ្ជមាន​វិញ។​ ទន្ទឹម​នឹង​នេះ ​ករណី​លោក​ ថេង សាវឿន​ អ្នក​វិភាគ​យល់​ថា​ សកម្មជន​រូប​នេះ​មិន​មាន​អំណាច​ ឬ​ឥទ្ធិពល​ឯណា​ធ្វើ​បដិវត្តន៍​ទម្លាក់​រដ្ឋាភិបាល​អ្វី​ឡើយ។​

Daily Cambodia Event
Daily Cambodia Event © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ