អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើគួររិះគន់ឬគួរសរសើរពីការមិនយកលុយរាប់លានដុល្លារពីប្រតិភូកីឡាចូលរួមប្រកួតស៊ីហ្គេម?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃអង្គារបានសម្រេចមិនយកលុយពីការចូលរួមប្រកួតស៊ីហ្គេមលើកទី៣២នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ តាមគោលការណ៍ប្រតិភូកីឡាស៊ីហ្គេមម្នាក់ត្រូវបង់លុយ១នាក់ ៥០ដុល្លារក្នុង១ថ្ងៃ សម្រាប់អាហារ និងការស្នាក់នៅ។ ក៏ប៉ុន្តែកម្ពុជាសម្រេចមិនយកលុយអ្វីទាំងអស់ខណៈដែលប្រតិភូកីឡាអាស៊ានចូលរួមសរុបជាង១ម៉ឺននាក់ ដែលគិតជាប្រាក់ក្រៅផ្លូវការជាង៧លានដុល្លារសម្រាប់ការស្នាក់ និងអាហាររយៈពេល១៣ថ្ងៃ។ នេះមិនទាន់គិតវត្តមានមុនពិធីផ្លូវការរបស់ក្រុមកីឡាករ កីឡាការិនីបាល់ទាត់ដែលត្រូវប្រកួតមុនថ្ងៃបើកពិធីផ្លូវការ។ តើការសម្រេចចិត្តរបស់កម្ពុជាគឺជាការខាតបង់គួរឲ្យសើចចំអក ឬក៏ជាការចំណេញគួរឲ្យកោតសរសើរ?

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ