អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​ច្បាប់​ថ្មីស្តីពី​លទ្ធ​កម្ម​សា​ធា​រណៈមានលក្ខណៈគ្រប់ជ្រុងជ្រោយអ្វីខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

​រដ្ឋ​សភា​កម្ពុជា​កោះ​ប្រជុំ​នៅ​ថ្ងៃ​នេះ​ ដើម្បី​អនុម័ត​«​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​លទ្ធកម្ម​សា​ធារណៈ»​បន្ទាប់​ពី​ឆ្លង​ផុត​ការ​អនុម័ត​ដោយ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ចុង​ខែ​មុន​។​ ច្បាប់​ស្តីពី​លទ្ធ​កម្ម​សាធារណៈ​នេះ​មាន​តាំង​ពី​ឆ្នាំ​២០១២​រួចហើយ ​តែ​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច ​ពន្យល់ថា​ សេចក្តី​ព្រាង​ច្បាប់ថ្មី​នេះ​គឺ​បំពេញ​បន្ថែម​លើ​ច្បាប់​ចាស់ឲ្យ​ស្រប​តាម​ស្តង់ដា​អន្តរ​ជាតិ ​និង​បាន​ផ្តល់​សិទ្ធិ​អំណាច​ច្រើន​ជាង​ច្បាប់​មុន​ដល់​ក្រសួង​សេដ្ឋកិច្ច​ក្នុង​ការ​ត្រួត​ពិនិត្យ​ការ​ងារ​លទ្ធ​កម្ម​នេះ​។​ សម្រាប់​អ្នក​ឃ្លាំ​មើល​សង្គម​ ចង់​ឃើញ​ មាន​ការ​អនុវត្តន៍​ពេញ​លេញ​នូវ​នីតិវិធី​នៃការ​ធ្វើ​លទ្ធ​កម្ម​សាធារណៈ​លើ​គម្រោង​របស់​ជាតិ​សំខាន់ៗ​ ដូចជា ​ការ​ស្ថានា​ផ្លូវ​ ដែល​ផ្តល់​សិទ្ធិ​ទៅឲ្យ​ក្រុម​ហ៊ុន​ឯកជន​ម៉ៅការ​និង​ការ​ដេញ​ថ្លៃ​ផ្គត់​ផ្គង់​សម្ភារៈ​របស់​រដ្ឋ​ ជាដើម។  

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ