អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើICJមានឥទ្ធិពលឱ្យហ្វេសប៊ុកបិទផេករបស់លោកហ៊ុន សែនជុំវិញការប្រើប្រាស់«សម្តីហិង្សា»ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈកម្មការអ្នកជំនាញផ្នែកច្បាប់អន្តរជាតិ ICJ បានស្នើទៅក្រុមហ៊ុនហ្វេសប៊ុក(មេតា)ឱ្យវាយតម្លៃករណីលោកនាយករដ្ឋមន្ត្រី ហ៊ុន ដែលបានប្រើប្រាស់សម្តីហិង្សា តាមប្រព័ន្ធផ្សព្វផ្សាយហ្វេសប៊ុក។ បើតាមសេចក្តីថ្លែងការណ៍របស់ICJ លោក ហ៊ុន សែនបានប្រើពាក្យសម្តីហិង្សា មានចេតនាគំរាមកំហែងដល់អ្នកនយោបាយមាននិន្នាការប្រឆាំង។ ក្នុងលិខិតដែលអ្នកជំនាញច្បាប់អន្តរជាតិICJផ្ញើទៅកាន់ក្រុមហ៊ុនមេតា គឺចង់ឱ្យក្រុមហ៊ុនអនុវត្តករណីនេះ ស្របតាមច្បាប់ និងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ពិសេសឱ្យអនុលោមទៅតាម គោលការណ៍នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)។ តែយ៉ាងណា ក្រុមហ៊ុនមេតា នៅមិនទាន់ចេញមកបញ្ជាក់ជុំវិញករណីនេះបាននៅឡើយ ខណៈមន្ត្រីរដ្ឋាភិបាលយល់ថា ការថ្លែងរបស់លោក ហ៊ុន សែន គឺដើម្បីរក្សាសន្តិភាព និងស្ថេរភាពក្នុងប្រទេស។​ 

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ