អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការទទួលជួបលោក ហ៊ុន សែន ជាកំហុសឆ្គងខាងសីលធម៌របស់លោក ម៉ាក្រុង ឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រៅពីចូលរួមសន្និសីទអន្តរជាតិស្តីពីអ៊ុយក្រែន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅវិមានអេលីហ្សេ។ ជាមួយគ្នានេះ លោក ​សម រង្ស៊ី កាលពីម្សិលមិញ ក៏បានសរសេរ​លិខិត​ចំហមួយ ទៅកាន់​លោកប្រធានាធិបតីបារាំង​​ដែរថា ការណ៍​ដែល​លោក​ម៉ាក្រុង​ទទួល​ជួប​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន អំឡុងពេលលោក ហ៊ុន សែន ចូលរួមសន្និសីទអន្តរជាតិនៅទីក្រុងប៉ារីសស្តីពីអ៊ុយក្រែន គឺ​ជា​កាយវិការ​មួយដែល​ផ្តល់​កិត្តិយសចំពោះ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ហើយថាវា​គឺ​ជា​កំហុសឆ្គង​ខាង​សីលធម៌​មួយ ប្រសិនបើ​គេ​មើល​ទៅលើ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្សនៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ