អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ទំនាក់ទំនងកម្ពុជា-ចិន នឹងទៅជាយ៉ាងណា ក្រោមអាណត្តិថ្មីលោក ស៊ី ជិនពីង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ស៊ី ជិនពីង ត្រូវបានអង្គសមាជជ្រើសតាំងឲ្យធ្វើជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនអាណត្តិទី៣ កាលពីថ្ងៃអាទិត្យកន្លងទៅ។ ក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង កន្លងមក ទំនាក់ទំនងកម្ពុជា-ចិន ត្រូវគេមើលឃើញថាមានភាពរលូន ដោយកម្ពុជានិងចិន មានការគាំទ្រគ្នាទៅវិញទៅមកទាំងនៅក្នុងតំបន់ និងអន្តរជាតិ។ កម្ពុជា-ចិន បន្តជំហរមិត្តដែកថែប និងមានកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងគ្នា ហើយចិនជាអ្នកវិនិយោគធំជាងគេនៅកម្ពុជា ខណៈកម្ពុជាតែងគាំទ្រគោលនយោបាយចិនតែមួយរបស់ក្រុងប៉េកាំង។ ចុះអាណត្តិទី៣របស់លោក ស៊ី ជិនពីង តើទំនាក់ទំនងកម្ពុជា-ចិន នឹងវិវត្តន៍ទៅជាយ៉ាងណា?

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ