អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកវិភាគ៖ការបង្កើនទំនាក់ទំនងរវាងកម្ពុជា និងគុយបា ស្ថិតក្នុងក្រសែភ្នែកលោកខាងលិច

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋា​ភិបាល​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​បង្កើន​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​គុយ​បា តាម​រយៈ​ដំណើរ​ទស្សន​កិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទៅគុយបា ហើយ​ថែម​ទាំង​ប្រ​កាស​ផ្តល់​អង្ករ​៦ពាន់​តោន​ដល់​ប្រទេស​ដែន​កោះ​ដែល​កំពុង​ជួប​វិបត្តិ​ស្បៀងនេះ​។ ​ការណ៍​នេះ​បាន​ញាំង​ឲ្យ​អ្នកវិភាគ​មួយ​ចំនួន​បារម្ភថា កម្ពុជា​អាច​នឹង​ជួប​ផល​វិបាក ខណៈ​ប្រទេស​លោក​ខាង​លិច​កំពុង​ដាក់​ទណ្ឌកម្ម​ប្រទេស​គុយបា ​ក្រោមហេតុ​ផល​ប្រទេស​ផ្តាច់​ការ​មួយ​នេះ​រំលោភ​សិទ្ធិ​ប្រជា​ជន​ខ្លួន​ឯង​។​ ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ​ទំនាក់​ទំនង​នេះ​គឺ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ទ្វេរ​ភាគី ពីព្រោះ​តែ​គុយ​បា​ធ្លាប់​ជួយ​កម្ពុជា​ នៅគ្រា​ដែល​កម្ពុជា​រង​ទណ្ឌកម្ម​ពីលោក​ខាង​លិច ក្រោយ​របប​ខ្មែរ​ក្រហម​ដួល​រលំ​។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ