អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការតម្លើងប្រាក់ឈ្នួលកម្មករឆ្នាំ២០២៣ នឹងប៉ះពាល់ដល់ការវិនិយោគវិស័យកាត់ដេរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងកាបូកធ្វើដំណើរសម្រាប់ឆ្នាំ២០២៣ បានចាប់ផ្តើមជុំទី១ហើយកាលពីថ្ងៃចន្ទម្សិលមិញ ដោយភាគីនិយោជក ភាគីសហជីពតំណាងកម្មករនិយោជិត និងភាគីរដ្ឋាភិបាលបានលើកឡើងពីបទបង្ហាញផ្សេងៗគ្នាជុំវិញទឡ្ហីករណ៍នៃការស្រាវជ្រាវសេដ្ឋកិច្ចសង្គមទាំង៧ចំណុច។ តំណាងកម្មករ និយោជិតបានព្យាយាមទាមទារតម្លើងប្រាក់ឈ្នួលឲ្យបានច្រើនដោយយោងទៅលើកំណើនសេដ្ឋកិច្ច និងការលក់នៅតែល្អ តែនិយោជកតែងត្អូញត្អែរពីការប្រឈមរបស់ខ្លួនចំពោះការវិនិយោគវិស័យកាត់ដេរអំឡុងពេលដែលមានវិបត្តិកូវីដ-១៩ ឥទ្ធិពលនៃសង្គ្រាមអ៊ុយក្រែន និងការចំណាយផ្សេងៗទៅលើវិភាគទានបេឡាជាតិរបបសន្តិសុខសង្គម(បសស)។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ