អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

មន្ត្រីថា ឧស្សាហកម្មរីកចម្រើន ហេតុអ្វីកម្ពុជាបញ្ជូនពលករទៅក្រៅប្រទេសកាន់តែច្រើន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួងឧស្សាហកម្មនិងនវានុវត្តនៅថ្ងៃទី១១សីហាម្សិលមិញ បានធ្វើសន្និសីទកាសែតបង្ហាញពីសមិទ្ធផលការងាររយៈពេល៥ឆ្នាំ។ អ្នកនាំពាក្យក្រសួងនេះ បានបង្ហាញភាពរីកចម្រើននៃវិស័យឧស្សាហកម្មដើរលឿនរហ័សហួសពីផែនការកំណត់ទុក។ ក្នុងនោះផលិតផលលក់ចេញទៅក្រៅប្រទេស និងលក់នៅក្នុងស្រុកសម្រេចបានជិត៨ពាន់លានដុល្លាររយៈពេល៦ខែនៃឆ្នាំ២០២២។ ដោយឡែកក្នុងរយៈពេល៧ខែរោងចក្របង្កើតថ្មីនៅកម្ពុជាមានជាង១០០ និងផ្ដល់ការងារជូនពលរដ្ឋជិត៨ម៉ឺននាក់ជាមួយនឹងទុនវិនិយោគជាង១ពានលានដុល្លារ។ តាមរយៈកំណើននេះ អ្នកនាំពាក្យក្រសួងឧស្សាហកម្មនិងនវានុវត្តរំពឹងថា វិស័យឧស្សាហកម្មអាចចូលរួមចំណែកក្នុងGDPប្រចាំឆ្នាំ២០២២ជិត៤០ភាគរយ​។ តើកម្ពុជាអាចកាត់បន្ថយពលករចំណាកស្រុកបានទេ ខណៈមន្ត្រីថា វិស័យឧស្សាហកម្មរីកចម្រើន?

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ