អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការវាយដំទៅលើសកម្មជនជាការបំភ័យ ឬធ្វើឲ្យបក្សប្រឆាំងកាន់តែមានការគាំទ្រ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ករណីវាយដំទៅលើសមាជិកគណបក្សប្រឆាំងមិនមែនជារឿងថ្មីឡើយ ប៉ុន្តែថ្មីត្រង់ថា ករណីដូចគ្នានេះបានកើតឡើងម្តងទៀតនៅថ្ងៃទី១៧កក្កដា។ សម្រាប់​គណបក្សប្រឆាំង ករណីហិង្សាជាបន្តបន្ទាប់កន្លងមក ហើយ​ដែល​កម្ររក​ឃើញជនដៃមកដាក់ទោសនេះ គឺជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ។ បើកាលណា​ចាត់ទុក​ករណីហិង្សានេះ គឺជារឿងនយោបាយ នោះគឺមិនអាចរកជនដៃដល់ឃើញឡើយ។ នេះបើតាម​អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ ​តើការវាយដំទៅលើសកម្មជនកន្លងមកជាការបំភ័យធ្វើឲ្យបក្សប្រឆាំងចុះខ្សោយ ឬធ្វើឲ្យបក្សប្រឆាំងកាន់តែមានការគាំទ្រ?

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ