អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើអ្នកនយោបាយបដិបក្ខខ្មែរអាចបង្កើតវប្បធម៌ជូនពរគ្នាបានទេក្រោយការបោះឆ្នោត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយចេញពីតុលាការដើម្បីឆ្លើយបំភ្លឺការចោទប្រកាន់ពីបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃអង្គារម្សិលមិញ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានប្រាប់អ្នកកាសែតថាលោកមានបំណងជូនពរដល់គណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីពេលថ្មីៗនេះ។ ក៏ប៉ុន្តែលោកមិនអាចធ្វើបានទេ ដោយហេតុថាគណបក្សប្រជាជនបានដាក់ពាក្យប្តឹងលោកទៅហើយ។ ជុំវិញការបង្កើតវប្បធម៌ជូនពរគ្នា ទទួលស្គាល់ការពិតចំពោះលទ្ធផលក្រោយការបោះឆ្នោតនេះ អ្នកតាមដាននយោបាយ និងសង្គមយល់ថាជាការល្អ តែគណបក្សកាន់អំណាចយល់ថាជាការឃោសនានយោបាយ។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ