អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គមស៊ីវិលនិងអ្នកវិភាគថា បក្សដែលទទួលបានអាសនៈក្រុមប្រឹក្សាឃុំគួរពួតដៃគ្នាធ្វើការ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រកាសធ្វើការជាមួយគណបក្សចំនួន៨ផ្សេងដែលទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ដោយសាមគ្គីភាពនៅថ្នាក់មូលដ្ឋាន ដើម្បីប្រយោជន៍ពលរដ្ឋ។ ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីលទ្ធផលឆ្នោតផ្លូវការបង្ហាញមកថា គណបក្សខ្លួនទទួលបានកៅអីជាមេឃុំចៅសង្កាត់ច្រើនលើសលុប។ អ្នកវិភាគ សង្គមស៊ីវិល និងគណបក្សនយោបាយដែលទទួលបានអាសនៈសេសសល់ពីគណបក្សប្រជាជននិងគណបក្សភ្លើងទៀន ថាការប្រកាសនេះជារឿងធម្មតា តែសំខាន់ការអនុវត្តនៅមូលដ្ឋានឯណោះទេ ដែលមេឃុំចៅសង្កាត់របស់គណបក្សកាន់អំណាចមួយចំនួនដើរផ្ទុយពីបញ្ជាថ្នាក់លើ។ ប៉ុន្តែយ៉ាងណាមិញពួកគេចង់ឃើញការស្រុះស្រួលគ្នាបំពេញការងារនៅមូលដ្ឋាន។ ​

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ