អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

គណបក្សនយោបាយវាយតម្លៃពីដំណើរការបោះឆ្នោតថាខុសប្លែកពីឆ្នាំ២០១៨

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការិយាល័យបោះឆ្នោត​ត្រូវបានបិទនៅម៉ោង៣រសៀល ថ្ងៃទី៥មិថុនា បន្ទាប់ពី បើកទ្វារ​ចាប់តាំងពីម៉ោង៧ព្រឹក។ ការ​បោះឆ្នោត​ថ្នាក់ក្រោម​ជាតិ​នៅអាណត្តិទី៥នេះ គឺមានគណបក្សនយោបាយចូលរួមចំនួន១៧គណបក្ស។ តំណាងគណបក្សមួយចំនួនវាយ​តម្លៃថា ដំណើរការ​បោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំនេះ ខុសប្លែកពីការ​បោះឆ្នោត​ថ្នាក់ជាតិឆ្នាំ២០១៨។ ខុសប្លែក​ត្រង់​ថា ការ​បោះឆ្នោត​ឆ្នាំនេះ ពលរដ្ឋ​បានទៅបោះឆ្នោត​យ៉ាង​សស្រាក់សស្រាំ ព្រោះមានជម្រើសច្រើន​ជាង​ការ​បោះឆ្នោត​ជាតិឆ្នាំ២០១៨ ដែលពេលនោះគណបក្សប្រឆាំងធំជាងត្រូវបានរំលាយ។ 

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ