អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើគោលការណ៍ថ្មីស្ដីពីសុវត្ថិភាពនៅការដ្ឋានសំណង់អាចកាត់បន្ថយគ្រោះថ្នាក់ការងារដល់កម្មករបានទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហជីពនិងសង្គមស៊ីវិលមួយចំនួនមើលឃើញប្រយោជន៍តិចតួច ដែលកម្មករខ្មែរបំរើការងារក្នុងវិស័យសំណង់ទទួលបានពីគោលការណ៍ណែនាំស្តីពីសុខភាពនិងសុវត្ថិភាពនៅការដ្ឋានសំណង់ បើទោះជាមានការគាំទ្រពីស្ថានទូតអូស្ត្រាលីក៏ដោយ។ គោលការណ៍ដែលដាក់ចេញរួមគ្នារវាងស្ថានទូតអូស្ត្រាលី និងក្រសួងដែនដីលើវិស័យសំណង់នេះគ្របដណ្តប់ទៅលើទំនួលខុសត្រូវផ្នែកសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់  ការប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួន ព្រមទាំងការសង្គ្រោះបឋម និងការការពារកុមារ និងកម្មករវ័យក្មេង។ ជាការកត់សម្គាល់ការដាក់ចេញគោលការណ៍នេះធ្វើឡើងបន្ទាប់ពី កម្មករសំណង់ចំនួន៤នាក់កាលពីពេលថ្មីៗនេះ បានស្លាប់នៅក្នុងការដ្ឋានសំណង់មួយក្នុងខេត្តព្រះសីហនុ ក្រោយមានការធ្វេសប្រហែសដាច់ជណ្តើរយោងពីជាន់ទី១៥មក។ នេះគេនៅមិនទាន់រាប់បញ្ចូលករណីមួយចំ​នួនទៀតដែលបានកើតឡើងមកនាពេលកន្លងមកដូចជាៈ ករណីរលំបាក់អាគារស្លាប់កម្មករជាដើម។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ