អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់អាមេរិកមកកម្ពុជា៖ សង្គមស៊ីវិលចង់ឃើញការពិភាក្សាពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឲ្យបានផុសផុល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឧបការីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក  Daniel J. Kritenbrink នឹងមកបំពេញទស្សកិច្ចនៅប្រទេសកម្ពុជា និងឡាវ ចំនួន១សប្តាហ៍ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ខែឧសភា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក នាថ្ងៃទី២៩មេសា។ អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា ឧបការីក្រសួងការបរទេសរូបនេះនឹងជួបជាមួយប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន រួមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួន ព្រមទាំងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន។ មុនជំនួបមកដល់ ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា ដែលធ្វើការលើបញ្ហាសិទ្ធិមនុស្ស សង្ឃឹមថា លោកឧបការីក្រសួងការបរទេសអាមេរិក នឹងលើកយកបញ្ហាសិទ្ធិមនុស្ស និងដំណើរការលំហប្រជាធិបតេយ្យឲ្យបានទូលំទូលាយ។ 

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ