អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើកម្ពុជានឹងទទួលបានផលប្រយោជន៍អ្វីខ្លះពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយជប៉ុន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុងជំនួបពិភាក្សាទ្វេភាគី រវាងប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន លោកហ៊ុន សែនបានស្នើឱ្យជប៉ុនបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ពិសេសជំរុញទំនាក់ទំនងពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាពេលខាងមុខ ខណៈកម្ពុជាទើបតែមានជាមួយប្រទេសចិនតែប៉ុណ្ណោះ។ ជុំវិញការស្នើបែបនេះ អ្នកជំនាញលើផ្នែកទំនាក់ទំនងអន្តរជាតិ បានកត់សម្គាល់ថា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ គឺពិតជាផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសទៅលើកិច្ចសហប្រតិបត្តិលើវិស័យពាណិជ្ជកម្ម នយោបាយ ទំនាក់ទំនងការទូត និងសន្តិសុខក្នុងតំបន់ជាដើម។ បន្ថែមពីនេះ​អ្នកជំនាញខាងលើ ក៏លើកឡើងទៀតថា កម្ពុជាកំពុងធ្វើពិពិធកម្មការទូតជាបណ្តប្រទេសមហាអំណាចក្នុងតំបន់ និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកខាងលិច។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ