អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើកំណើនអតិផរណា និងតម្លៃទំនិញឡើងថ្លៃ អាចប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិ​សង្គ្រាមនៅអ៊ុយក្រែន​ បាន​បន្តជះឥទ្ធិពល​អវិជ្ជមាន​មកលើ​ដំណើរ​ការសេដ្ឋកិច្ច-សង្គម​របស់​ប្រទេស​ជាច្រើន​នៅលើពិភពលោក​ ក្នុងនោះក៏​មាន​ប្រទេស​កម្ពុជាមួយដែរ។​ ប្រទេស​កម្ពុជា​ ដែល​បច្ចុប្បន្ន​តម្លៃទំនិញ​កំពុង​ហក់ឡើង​ខ្ពស់​ ជាពិសេស​ត្រូវបាន​គេរំពឹងថា​ អតិផរណា​នឹង​អាចកើន​ដល់ ៣.៥%​ថែមទៀត។ ​ជុំវិញរឿង​នេះ​ អ្នក​ជំនាញ​សេដ្ឋកិច្ច​មួយចំនួន​បានចាត់ទុក​ករណី​អតិផរណា ​និងតម្លៃ​ទំនិញ​ឡើងថ្លៃនាពេលនេះ ​គឺជាករណី​ធម្មតា​ និងទូទៅ​ ជាពិសេស​មិនប៉ះពាល់​ដល់ជីវភាព​របស់ពលរដ្ឋ​ក្នុងកម្រិត​ធ្ងន់ធ្ងរនោះទេ។​ ក៏ប៉ុន្តែ​ ជំនួស​ពីពាក្យ​មិន​ប៉ះពាល់ ​អ្នកសេដ្ឋកិច្ច​ក៏ចង់​ឃើញ​រដ្ឋាភិបាល​ចូលរួម​លើក​កម្ពស់ប្រាក់​រៀលខ្មែរ​បន្ថែមទៀត​ និង​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ទំនិញ​ក្នុងស្រុក ​ដើម្បី​បំពេញ​តម្រូវការ​ដែលកំពុង​កើតមាននេះ។ ​

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ