អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកវិភាគ៖ ប្រេសិតពិសេសកម្ពុជា ត្រូវកែយុទ្ធសាស្ត្រការទូត ដើម្បីសម្រេចបានច្រកចេញនៃវិបត្តិនៅភូមា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុងបេសកម្មការទូត លោកប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាតំណាងប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងត្រូវទៅបំពេញទស្សនកិច្ចនៅប្រទេសភូមារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ មីនា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រេសិតពិសេសកម្ពុជានេះ​ គឺមានគោលបំណងសំខាន់មួយចំនួនៗដូចជា ការសម្របសម្រួលជាមួយភាគីជម្លោះទាំងអស់ ការចែកចាយជំនួយមនុស្សធម៌ និងលើកទឹកចិត្តដល់កិច្ចសន្ទនានយោបាយជាដើម។ មុនដំណើរចេញរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន​ អ្នកវិភាគ និងអ្នកតាមដានកិច្ចការទំនាក់ទំនងអន្តរជាតិកត់សម្គាល់ថា នេះជាបេសសកម្មវិជ្ជមានមួយសម្រាប់ដំណើរឆ្ពោះទៅស្វែងរកច្រកចេញចំពោះវិបត្តិនៅប្រទេសភូមា។ ក៏ប៉ុន្តែអ្នកវិភាគខាងដើមយល់ថា ប្រធានអាស៊ានត្រូវប្តូរយុទ្ធសាស្ត្រការទូត ដោយត្រូវព្យាយាមជួបរដ្ឋាភិបាលរបស់លោកស្រីអ៊ុង សានស៊ូជី និងរដ្ឋាភិបាលស្រមោលផ្សេងៗទៀត បើទោះបីវិបត្តិនេះមិនអាចដោះស្រាយបញ្ចប់ត្រឹម កម្ពុជាធ្វើជាប្រធានអាស៊ានក៏ដោយក្តី។

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ