អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សំណុំរឿងភូមា៖ តើអ្វីទៅជា «សេណារីយ៉ូ» ត្រូវដើរបន្តទៀត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដំណើរ​ទស្សនកិច្ច​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា កាល​ពី​ថ្ងៃ​ទី៧មករា​ គឺមាន​សេចក្តីប្រកាស​រួមមួយ​ ដែលបញ្ជាក់​​ថា ភូមា​សន្យា​ផ្អាក​ឈប់បាញ់​គ្នាក្នុង​ឆ្នាំ២០២២នេះ។ ក៏ប៉ុន្តែ បាន​តែ​ប៉ុន្មាន​ថ្ងៃសោះ​, ​ការ​វាយ​ប្រហារ​បង្ហូរឈាមបាន​កើតឡើង​ជាថ្មី។ ​មួយ​សប្តាហ៍​ក្រោយ​មកទៀត​ នៅថ្ងៃ​​១៥​មករា តំណាង​សំឡេង​ប្រឆាំង​ភូមា គឺ​លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវ​របបសឹក​ចាប់ឃុំខ្លួន និង​ត្រូវ​​​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ ៦ឆ្នាំរួច​ហើយនោះ, ក៏​​ត្រូវ តុលាការ​ភូមា ដាក់ពាក្យ​​ចោទប្រកាន់​សាជាថ្មី ថែមទៀត​ ក្នុង​រឿង​ប្រព្រឹត្តអំពើពុករលួយ ចំនួន ៥ ករណី ប្រឆាំង​នឹង​លោកស្រី ស៊ូជី​​។ បន្តមកទៀត រដ្ឋ​មន្ដ្រី​ការ​បរទេស​នៃ​បណ្ដា​ប្រទេស​អាស៊ាន ដែល​ត្រូវ​ជួប​ប្រជុំ​គ្នា ​ក្នុង​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៨​និង​១៩​ខែ​មករា (ស្អែក​ៗនេះ)​ ក៏ត្រូវ​សម្រេចផ្អាកដោយ​គ្មាន​ពេល​វេលា​កំណត់។ ដូច្នេះ តើ​​អ្វីទៅ​ជា «​សេណារីយ៉ូ» ត្រូវ​ដើរ​បន្តទៀត​?

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ