អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ករណីទន្រ្ទានដីព្រៃលិចទឹក៖ សង្គមស៊ីវិល និងអ្នកវិភាគចោទសួរពីឆន្ទៈជាជាងបង្កើតគណៈកម្មាការដោះស្រាយ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយពី​មានការ​បញ្ជា​ដោយ​ម៉ឺងម៉ាត់​ពីប្រមុខ​រដ្ឋាភិបាល​កម្ពុជា​រួចមក​ ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ចាប់ផ្តើម​ធ្វើសកម្មភាព​ការងារ​ចុះត្រួត​ពិនិត្យនិង​ស្រាវជ្រាវ​លើករណី​ទន្រ្ទានយក​ដីព្រៃលិច​ទឹកនៅ​តំបន់​ទន្លេសាប។​ នៅថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ លោក​ជា ​សុផារ៉ា ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​និងសំណង់​ បានដឹកនាំ​ស្ថាប័នពាក់ព័ន្ធ​ចុះត្រួតពិនិត្យ​ផ្ទាល់ក្នុង​ភូមិសាស្រ្ត​ខេត្តកំពង់ឆ្នាំង​ និង​ខេត្តកំពង់ធំ។​ លើសពីនេះ​ ក្រសួង​រៀបចំដែនដី​ ក៏បាន​បង្កើត​ក្រុមការងារ​ដើម្បី​ត្រួតពិនិត្យ​និងស្រាវ​ជ្រាវ​លើករណីនេះ។​ ក៏ប៉ុន្តែ​យ៉ាងណា​សង្គមស៊ីវិល​និងអ្នកវិភាគ​យល់ថា​ បើមាន​តែគណៈកម្មការ​ តែគ្មានឆន្ទៈ​ដោះស្រាយ​ នោះការងារ​នឹងគ្មាន​ប្រសិទ្ធិភាពឡើយ។​

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ