អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ក្រៅពីហេតុផលទីផ្សារអន្តរជាតិ តើមានវិធីផ្សេងទៀតទេ ដើម្បីដោះស្រាយបញ្ហាសាំងឡើងថ្លៃ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​រយៈពេល​ជិត១ខែ​ តម្លៃ​ទីផ្សារ​លក់ប្រេង​សាំង​ក្នុង​ប្រទេស​កម្ពុជា​បានហក់ឡើង​ក្នុងតម្លៃ​មួយដែលធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ត្អូញត្អែរ​ច្រើន។​ ក្រៅតែពី​ ការត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​ គេក៏​សង្កេត​ឃើញថា​ សំណួរ​ជាច្រើន​ក៏បាន​ចោទសួរ​ឡើង​ពី​មជ្ឈដ្ឋាន​ទូទៅ​ចំពោះ​ដំណោះស្រាយ​ជុំវិញ​បញ្ហា​សាំងឡើងថ្លៃ​នេះផងដែរ។​ ជាការ​ឆ្លើយតប​ រដ្ឋាភិបាល​បានចេញ​មក​អះអាងថា​ បញ្ហាតម្លៃ​សាំងឡើង​ថ្លៃនេះ​ គឺមិនមែន​ដោយសារ​តែការ​បើកទ្វារ​ប្រទេសវិញ​របស់កម្ពុជា​នោះទេ​ ពោល​គឺអាស្រ័យ​ទៅលើ​តម្លៃប្រេងសាំង​នៅលើ​ទីផ្សារ​អន្តរជាតិ​ប៉ុណ្ណោះ។​ ជាក់ស្តែង​ សម្រាប់​អ្នកសេដ្ឋកិច្ច​ និង​អ្នកតាមដាន​សង្គម​មួយ​ចំនួន​វិញ​ ក៏មិន​បានបង្ហាញ​ការប្រឆាំង​ទៅនឹងការ​លើកឡើង​របស់​រដ្ឋាភិបាល​កម្ពុជានោះ​ទេ។​ ប៉ុន្តែ​ពួកគេ​ បាន​បង្ហាញ​ទស្សនៈ​មួយចំនួន​ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរសិក្សា​អំពី​លទ្ធភាព​ដែលខ្លួន​ ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​ដែល​កំពុង​បន្តកើត​មាននេះ។​

វាក្មិនកម្ពុជាប្រចាំថ្ងៃ
វាក្មិនកម្ពុជាប្រចាំថ្ងៃ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ