អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកវិភាគនិងសង្គមស៊ីវិល៖ ប្រសិទ្ធភាពការងារមិនអាស្រ័យលើអគារការងារថ្មីឬចាស់ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​បាន​កែប្រែ​មុខមាត់​ក្រសួង​មួយ​ចំនួន​ពី​អគារ​ចាស់​ទៅ​ជា​អគារ​ថ្មី ទំនើប​ស្កឹមស្កៃ ជាមួយ​នឹងការ​ចំណាយ​ថវិកា​សាងសង់​ខ្ទង់​លាន​ដុល្លារ។ ក្រសួង​ទាំង​នោះ​រួមមាន៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន​ដែល​ដាក់​ឲ្យ​ប្រើប្រាស់​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០២០  បន្ទាប់​មក​ក្រសួង​រៀបចំ​ដែនដី​នគរ​រូបនីយកម្មនិង​សំណង់ ដែល​ទើប​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​កាល​ពីម្សិល​មិញ ក្នុង​ទំហំ​ទឹក​ប្រាក់​សាងសង់​៣០លាន​ដុល្លារ។ តាម​គម្រោង​នៅ​ចុង​ឆ្នាំ​នេះ រដ្ឋាភិបាល​ក៏​នឹង​គ្រោង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ថ្មី​នៃក្រសួង​ការពារជាតិ និង​ត្រៀម​សាង​សង់​អគារ​ថ្មី​នៃ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ខាង​មុខ​ដែរ ដោយ​គ្រោងចំណាយ​ថវិកា​សាងសង់​៦០​លាន​ដុល្លារ។ នៅ​ក្នុង​ឱកាស​ជា​អធិបតី​ភាព​សម្ពោធ​អគារ​ក្រសួង​ដែនដី    លោក ហ៊ុន សែន ផ្ដាំ​ឱ្យ​មន្ត្រី​ទាំង​អស់​ថា «បើ​កន្លែង​ការងារ​ល្អ ប្រសិទ្ធ​ភាព​ការងារ​ត្រូវ​ខ្ពស់​ដែរ»។ តែយ៉ាង​ណា​មិញសម្រាប់​មតិ​សង្គម​ស៊ីវិល​ក្នុង​ស្រុក និង​អ្នក​វិភាគ​ក្រៅ​ស្រុកយល់​ថា ប្រសិទ្ធ​ភាព​ការងារ​ល្អមិន​អាស្រ័យ​លើ​កន្លែង​ការងារ​ទំនើប​ស្កឹមស្កៃ ក្នុង​តម្លៃ​សាងសង់​វាល់​លាន​នោះ​ទេ។

វាគ្មិនសម្រាប់នាទីព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
វាគ្មិនសម្រាប់នាទីព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ